ពត៍មាន្មី

វីដេអូ

Entertainment

Fun & Fashion

International

Latest Updates

ក្មេងកំព្រាឪពុក ក្លាយជាអគ្គនាយក!

June 23, 2017




ធ្វើ​អាជីវកម្ម​ដើម្បី​កេរ្តិ៍​ឈ្មោះ មិន​មែន​ដើម្បី​លុយ​នោះ​ទេ”​​  នេះ​ជា​ប្រសាសន៍​របស់​លោក ឌិន សុមេធារិទ្ធអគ្គនាយក​ក្រុមហ៊ុន សណ្ឋាគារ​ frangipani មាន​ន័យ​ថា​ ដើម​ផ្កា​ចំប៉ី​ ដែល​ជា​ក្មេង​កំព្រា​​​ឪពុក តែ​ខិតខំ​រៀន​សូត្រ ​ក្លាយ​ជា​សិស្ស​ពូកែ​​ ​រហូត​ទទួល​បាន​ជោគជ័យ​​ក្នុង​​ការ​ងារ​​ដោយ​ ​ចាប់​ផ្ដើម​ពី​ប្រាក់​ខែ​១៥០​ដុល្លារ ​រហូត​ដល់​ ៣​ពាន់​ដុល្លារ​​ និង​​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន។
លោក ឌិន សុមេធារិទ្ធ កើត​​ថ្ងៃ​ទី​១ ខែ​​មករា​ ឆ្នាំ​១៩៧៤ ​នៅសង្កាត់លេខ៣ ​ក្រុង​ភ្នំពេញ​ ដែល​អ្នក​ម្ដាយ​ឈ្មោះ តេង ស៊ីណា និង​លោក​ឪពុក​ឈ្មោះ ​ធួក ខេត្ត មាន​មុខរបរ​ជា​គ្រូបង្រៀន កើត​ក្នុង​ត្រកូល​មន្ត្រីរាជការ ​ជា​កូន​ពៅ​​​ក្នុង​ចំណោម​បងប្អូន​២​នាក់​​

ឆ្នាំ​១៩៧៥ ​របប​វាល​ពិឃាដ​ប៉ុលពត បាន​ចូល​មក​កាន់​កាប់​ប្រទេស​ទាំង​មូល​ កាល​នោះ​​លោក​ទើប​តែ​មាន​​តែ​​ប៉ុណ្ណោះ​។ គ្រួសារ​របស់​លោក​ ក៏​ដូចជា​ប្រជាជន​ទូទៅ​ដែរ​ត្រូវ​បាន​របប​ប៉ុលពត​ជម្លៀស​ចេញ​ពី​ទីក្រុង​ ឲ្យ​ទៅ​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល​​​ស្ថិត​​នៅ​​​ចន្លោះ​ ខេត្ត​កំពង់ចាម និង​ព្រៃវែង។ ជាង​នេះ​ទៅ​ទៀត​ ក្នុង​របប​ខ្មៅ​ងងឹត​មួយ​នេះ​ បាន​ចាត់​ទុក​អ្នក​ចេះ​ដឹង​ ឬ​បញ្ញាវន្ត​ ថា​ជា​សត្រូវ​របស់​បដិវត្តន៍ ដូច្នេះ​ឪពុក​លោក​ជា​គ្រូ​បង្រៀន​ គឺជា​ទិសដៅ​ទី​១​ដែល​ត្រូវ​បាន​កម្ទេច​។
ឆ្នាំ​១៩៧៩​ របប​ប៉ុលពត បាន​ដួល​រលំ​ទាំង​ស្រុង​ ប្រជាពលរដ្ឋ​កម្ពុជា​ជា​ទូទៅ​បាន​​ចាប់​ផ្ដើម ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ឡើង​វិញ។ មុខរបរ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​មាន​ការ​លំបាក​ ដោយសារ​មុន​សម័យ​ប៉ុលពត ធ្លាប់​មាន​ស្វាមី​ជា​គ្រូបង្រៀន​ ដែល​កាលណោះ​អាច​ចិញ្ចឹម​គ្រួសារ​រស់​បាន​យ៉ាង​ស្រួល​​ ​ក៏​ប៉ុន្តែ​ ដោយ​សារ​ម្ដាយ​របស់​លោក​​ ​ធ្លាប់​មាន​ជំនាញ​ផ្នែក​ដេរ​ប៉ាក់ ​ដូច្នេះ​ម្ដាយ​របស់​លោក​បាន​នាំ​លោក និង​បង​ស្រី​របស់​​លោក​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញដោយ​ប្រកប​មុខរបរ​ជា​ជាង​កាត់​ដេរ​។
អង្គុយ​រៀន​ផ្ទាល់​នឹង​ឥដ្ឋ
រស់នៅ​ទីក្រុង​ភ្នំពេញ​នៅ​​ម្ដុំ​ផ្លូវ​២៨៨​ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន​ មាន​ហាង​កាត់ដេរ​សំលៀក​បំពាក់​តូច​មួយ។ ឆ្នាំ​១៩៨០​ ដោយ​ធ្លាប់​មាន​ឪពុក​ជា​អ្នក​ចេះ​ដឹង ម្ដាយ​របស់​លោក​មិន​ព្រងើយកន្តើយ​ឡើយ​ បាន​បញ្ជូន​លោក​ និង​បង​ស្រី​លោក​ឲ្យ​​ចូល​រៀន​ នៅ​សាលា​បឋម​សិក្សា​ខេមរបុត្រ​ ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ក្រោយ​ពេទ្យ​ចិន។ លោក​បាន​រំលឹក​ថា​ រៀន​​ក្នុង​ថ្នាក់​គឺ​​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ឥដ្ឋ​​ ដោយ​កាលណោះ​ក្រ​ណាស់​ ពុំ​មាន​តុ​-​កៅ​​អី​ សម្រាប់​រៀន​ដូច​សព្វ​ថ្ងៃ​​នេះ​ទេ​។
ក្ដី​សង្ឃឹម​របស់​អ្នក​ម្ដាយ​ចំពោះ​កូន
ពិត​ណាស់​ថា ជា​ស្រី​មេម៉ាយ​ មាន​មុខរបរ​ជា​ជាង​កាត់​ដេរ ​មាន​កូន​ពីរ​​នាក់​ក្នុង​បន្ទុក​ ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ម្ដាយ​របស់​លោក​តែងតែ​ផ្ដល់​​ក្ដី​សង្ឃឹម​ថា ពេល​កូន​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ និង​ទទួល​បាន​កម្រិត​ជីវភាព​ធូរធារ​ ដូច្នេះ​​ក្តី​ជំរុញ​​​និង​លើក​ទឹកចិត្ត​របស់​​​ម្ដាយ​បែប​នេះ​ ធ្វើ​ឲ្យ​លោក​​ប្រឹងប្រែង​រៀន​សូត្រ។​ ពេល​ទំនេរ​ ពី​ការ​ទៅ​រៀន​នៅ​សាលា ​លោក​តែង​ជួយ​ការងារ​កាត់ដេរ​ម្ដាយ លោក​តែងតែ​ខិតខំ​ប្រឹងប្រែង​មើល​សៀវភៅ​។
អនុស្សាវរីយ​ដែល​លោក​បំភ្លេច​មិន​បាន​​កាលណោះ​ ស្បែក​ជើង​មិន​សម្បូរ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។កាលណោះ​ភាគ​ច្រើន​ក្មេង​ៗ​ពុំ​មាន​ស្បែកជើង​ពាក់​ទេ​ ម្ដាយ​របស់​លោក​បាន​ទិញ​ស្បែក​ជើង​ឲ្យ​លោក​ពាក់​ បាន​ប្រហែល​១​សប្ដាហ៍​ប៉ុណ្ណោះ គ្រាន់​តែ​ពាក់​ចូល​ផ្ទះ​អ្នក​ជិត​ខាង​គឺ​ត្រូវ​ចោរ​លួច​បាត់​តែ​ម្ដង​។
ដើរ​ទៅ​រៀន ក៏​អាច​ជា​សិស្ស​ពូកែ
ឆ្នាំ​១៩៨៦​ លោក​ចូល​រៀន​នៅ​អនុវិទ្យាល័យ​ចតុមុខ​ និង​បាន​រើ​ផ្ទះ​ មក​រស់​នៅ​ម្ដុំ​អតីត​ទូរទស្សន៍​ជាតិ​ ដូច្នេះ​ផ្ទះ​របស់​លោក​នៅ​ជិត​សាលា​រៀន​ផង លោក​បាន​សម្រេច​ចិត្ត​ដើរ​ទៅ​រៀន​រាល់​ថ្ងៃ​។ ​លោក​ចូលចិត្ត​ដើរ​តាម​ផ្លូវ​ព្រះ​នរោត្ដម​​ណាស់​​ ដោយ​សារ​មាន​ដើម​ឈើ​ធំ​​ៗបាន​​ផ្ដល់​ជា​ម្លប់​ត្រជាក់​ដល់​​លោក។
កាលណោះ​ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ក្នុង​ការ​រៀន​សូត្រ ​លោក​ត្រូវ​បាន​សាលា​បញ្ជូន​ឲ្យ​​ចូល​រៀន​ក្នុង​ថ្នាក់​ពិសេស ​អក្សរសាស្ត្រ​​ខែ្មរ​ និង​គណិតវិទ្យា​ថែម​ទៀត​ផង ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ចន្លោះ​ពី​លេខ​ ១​ដល់​លេខ​៣​ ក្នុង​ចំណោម​សិស្ស​ក្នុង​ថ្នាក់​ជា​ច្រើន​នាក់។ ​នៅ​​​ឆ្នាំ​១៩៨៩​ ដោយ​កាលណោះ​ការ​ទទួល​ឲ្យ​ចូលរៀន​ត្រូវ​ប្រឡង​ លោក​បាន​ខិតខំ​រៀន​សូត្រ ​រហូត​ដល់​​ប្រឡង​ជាប់ ​បាន​ចូលរៀន​នៅ​​វិទ្យាល័យ​​ស៊ីសុវត្ថិ​ មិន​ខុស​ពី​រៀន​នៅ​អនុ​វិទ្យាល័យ​ដែរ​ លោក​ត្រូវ​បាន​ឲ្យ​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​ពិសេស​ដដែល។
ធ្លាប់​មាន​ជីវភាព​ជា​កូន​អ្នក​ក្រ ស្រមៃ​ចង់​ធ្វើ​អ្នក​មាន
ក្ដី​ស្រមៃ​របស់​លោក​តាំង​ពី​ក្មេង​មក​​ ទោះបីជា​ដឹង​ថា​ ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​មធ្យម​និង​ស្ថាន​ភាព​ប្រទេស​ជាតិ​នៅ​ក្រីក្រ​ក៏​ដោយ​​ លោក​តែងតែ​នឹក​ស្រមៃ​ថា ចង់​ក្លាយ​ជា​អ្នក​មាន ​ព្រោះ​លោក​គិត​ថា​កាលណា​លោក​រៀន​សូត្រ​បាន​ចេះ​ដឹង ​លោក​នឹង​អាច​ធ្វើការ​ក្នុង​មុខ​តំណែង​​​ខ្ពស់​ អាច​រក​ចំណូល​បាន​ច្រើន​ ដែល​អាច​ឲ្យ​លោក​​​រស់នៅ​ដោយ​ក្ដី​ស្រណុក​។
អ្វី​ដែល​លោក​បាន​ចងចាំ​មិន​ភ្លេច​ គឺ​មិត្តភ័ក្ដិ​កាលណោះ​ស្រឡាញ់​គ្នា​ណាស់ មិន​សូវ​គិត​ពី​រឿង​លុយ​កាក់​ទេ។ មាន​ពេល​ខ្លះ ​ទិញ​ទឹក​អំពៅ​១​ថង់​ ញ៉ាំ​ ​៥​នាក់​ក៏​មាន​ដែរ។ មក​ទល់​បច្ចុប្បន្ន​នេះ​​មិត្តភ័ក្ដិ​រួម​ថ្នាក់​ពិសេស​ទាំងអស់​របស់​លោក​ដែល​សុទ្ធ​តែ​ជា​សិស្ស​ពូកែ​​ ​​មាន​ការងារ​សុទ្ធ​តែ​តំណែង​ធំៗ​​ក្នុង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន។
កម្រិត​ឧត្ដម​សិក្សា​មិន​ងាយ​ដូច​សម័យ​បច្ចុប្បន្ន​ទេ
ឆ្នាំ​១៩៩២ លោក​បាន​ប្រលង​​បាក់ឌុប​ជាប់​ ហើយ​បាន​សម្រេច​ចូល​រៀន​នៅ​​មហា​​វិទ្យាល័យ
ស្ថាបត្យកម្ម​ និង​នគរោបនីយកម្ម​វិទ្យា​នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ ប៉ុន្តែ​ការ​ចូលរៀន​កម្រិត​ឧត្ដមសិក្សា​កាលណោះ​មិន​ដូច​សព្វ​ថ្ងៃ​បង់​លុយ​ចូល​រៀន​នោះ​ទេ អ្នក​ចង់​ចូល​រៀន​ត្រូវ​ដាក់​ពាក្យ​ចូល​ប្រឡង​ និង​រៀន​ត្រៀម​មុន​រយៈ​ពេល​២​ឆ្នាំ​ និង​រៀន​រយៈ​ពេល​៥ឆ្នាំ​ទៀត​ទើប​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ 
លោក​រំលឹក​ថា​ក្នុង​១​ឆ្នាំ​សាលា​ទទួល​តែ​៣០​នាក់​ប៉ុណ្ណោះ​ឲ្យ​ចូល​រៀន​មុខ​វិទ្យា​នេះ​ដូច្នេះ​ត្រូវ​មាន​ការ​ប្រឡង។ ការ​ប្រឡង​ប្រជែង​ដែល​មាន​អ្នក​ចូលរួម​ប្រឡង​រាប់​រយ​នាក់​ ហើយ​អ្នក​ទាំង​នោះ​គឺ​ត្រូវ​ចំណាយ​ពេល​ចូល​រៀន​ត្រៀម​រយៈ​ពេល​២​ឆ្នាំ​ជា​មុន​ទើប​បាន​ប្រឡង ​ហើយ​បើ​ប្រឡង​មិន​ជាប់​គឺ​ អ្នក​ទាំង​នោះ​ត្រូវ​​ចំណាយ​រយៈ​ពេល​២​ឆ្នាំ​ចោល​​ ​ដូច្នេះ​នៅ​ពេល​លោក​ប្រឡង​ គឺ​ត្រូវ​ប្រឡង​ជា​មួយ​​សិស្ស​ថ្មី​ផង​ និង​សិស្ស​​ធ្លាក់​ឆ្នាំ​មុន​ៗ​ផង​ តែ​ដោយ​ការ​ខិតខំ​រៀន​សូត្រ​លោក​បាន​ប្រឡង​ជាប់​​និង​បាន​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​មួយ។
ធ្វើការ​បណ្ដើរ​រៀន​សូត្រ​បណ្ដើរ
ឆ្នាំ​១៩៩៦​ដោយ​មាន​ក្ដី​ស្រឡាញ់​ផ្នែក​ស្ថាបត្យ​កម្ម​ លោក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​២​លោក​បាន​សម្រេចចិត្ត​ចូល​បម្រើ​ការ​ជា​បុគ្គលិក​​ក្រុម​ហ៊ុន​សំណង់​របស់​​គ្រូ​លោក ជា​ការងារ​ក្រៅ​ម៉ោង​ទទួល​ប្រាក់​ឈ្នួល​ក្នុង​១​ម៉ោង​បាន​ទទួល​កម្រៃ​៨០​សេន ដែល​សរុប​​ក្នុង​១ខែ​ លោក​អាច​ទទួល​កម្រៃ​ប្រហែល​១៥០​ដុល្លារ។​​ដូច្នេះ​លោក​អាច​រកលុយ​បាន​ដើម្បី​ជួយ​កាត់​បន្ថយ​បន្ទុក​ការ​ចំណាយ​លើ​ម្ដាយ​របស់​លោក​ ​ ជា​ពិសេស​លោក​អាច​ទទួល​បាន​បទ​ពិសោធ​បណ្ដើរ​ពី​ការងារ​ទាំង​នោះ​។
ការងារ​ក្រៅ​ម៉ោង​នេះ ​ជួន​យប់ ជួន​ថ្ងៃ ​ហើយ​បើ​ទោះ​បី​ជា​​​​មាន​ការ​នឿយហត់​​ខ្លាំង​​​យ៉ាង​នេះ​​​ក្ដី​ ​ក៏​លោក​នៅ​តែ​​ពេញ​​​ចិត្ត​ការងារ​ផ្នែក​សិល្បៈ​តុបតែង​បែប​នេះ​ដែរ។


គ្រូបង្រៀនក្មេងជាងគេបំផុតលើលោក!

June 21, 2017


ស្ថិត​ក្នុង​វ័យ​​ដែល​កុមារ​ដទៃ​សប្បាយ​រត់​លេង​​​​ជា​មួយ​​មិត្ត​ភក្តិ ​លេង​ល្បែង​ក្មេងៗ Adora Lily Svitak ​​បាន​ចំណាយ​​កុមារភាព​របស់​នាង​ជាមួយ​គំនរ​សៀវភៅ​ និង​ការ​តាក់តែង​និពន្ធ​​ និង​ការ​បង្រៀន​ ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី។ ​ ​​​កាល​ពី​ឆ្នាំ​២០១០​​ Adora Lily Svitak ត្រូវ​បាន​​សន្និសីទ​ TED Conference ចាត់​​ទុក​ថា​​ ជា​គ្រូ​បង្រៀន​ក្មេង​ជាង​​គេ​បំផុត​ក្នុង​លោក។ Adora ចាប់​កំណើត​នៅ​ថ្ងៃ​ទី​ ១៥​ តុលា ឆ្នាំ ១៩៩៧ ​ក្នុង​សហរដ្ឋ​អាមេរិក។

នាង​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​តាំង​ពី​​មាន​អាយុ ៦​ឆ្នាំ​មក​ម្ល៉េះ ​ដែល​កាល​នោះ​ឈ្មោះ​​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន​មួយ​​ក្នុង​រដ្ឋ Seattle ពី​សមត្ថភាព​សរសេរ​ដ៏​អស្ចារ្យ​របស់​នាង។ បន្ទាប់​មក​ នៅ​ពេល​ដែល​នាង​ឈាន​ដល់​អាយុ​៧​ឆ្នាំ ​នាង​បាន​ក្លាយ​ជា​ចំណាប់​ពី​សំណាក់​ប្រជាជន​អាមេរិក​នៅ​ពេល​ដែល​នាង​លេច​មុខ​ក្នុង​កម្មវិធី Good Morning America ​របស់​ពិធី​ករ ​Diane Sawyer ហើយ​នៅ​​ក្នុង​វ័យ​នេះ​ដែរ​ នាង​ចាប់​ផ្ដើម​ធ្វើ​ជា​​គ្រូ​បង្រៀន​។ សៀវភៅ​ដំបូង របស់​នាង​ក្រោម​ចំណងជើង​ថា Flying Fingers ដែល​ចុះ​ផ្សាយ​ក្នុង​កម្មវិធី​នោះ​បាន​សរសេរ​​ពិពណ៌នា​ពី​​ការ​ស្រឡាញ់​ចូលចិត្ត​​ភាសា​ ​ការ​សរសេរ និង​បាន​រៀបរាប់​អំពី​គន្លឹះ​មួយ​ចំនួន​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​ដ៏​ពូកែ​ម្នាក់។

បើ​យោង​តាម Daily Telegraph បង្ហាញ​ថា​ នៅ​អាយុ​បី​ឆ្នាំ Adora ​ចេះ​អាន​អក្សរ​ ហើយ​បើ​​និយាយ​ពី​ល្បឿន​វាយ​អក្សរ​វិញ​ គឺ​អាច​វាយ​បាន​ពី​​ ៨០​ ទៅ​១១២​ ពាក្យ​ក្នុង​មួយ​​នាទី។ ​ក្នុង​មួយ​ថ្ងៃ Adora អាន​សៀវភៅ​ពី​២​ទៅ​៣​ក្បាល។

គ្រូ​បង្រៀន​​និង​អ្នក​និពន្ធ​វ័យ​ក្មេង​បំផុត​​ម្នាក់​នេះ​ ​ធ្លាប់​បាន​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ប្រទេស​​ជា​ច្រើន​ដូច​ជា នៅ​​ប្រទេស​ចិន ហុង​កុង​ វៀតណាម​ និង​អង់គ្លេស​ជា​ដើម បើ​សរុប​ទៅ​ជាង​​៣០០​សាលា​ ។

នៅ​ឆ្នាំ ២០០៥ ​នាង​ចាប់​ផ្ដើម​បង្កើត​ប្លុក​​ផ្ទាល់​ខ្លួន​ដែល​សរសេរ​រៀបរាប់​ពី​ទិនានុប្បវត្តិ online ​​ស្ដី​អំពី​ប្រធានបទ​សំខាន់ៗ​សម្រាប់​អន្តរជាតិ​ ​និង​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន។ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ២០០៥​ នាង​បាន​ព្យាយាម​លើក​កម្ពស់​ អក្សរសាស្ត្រ ការ​អាន​ និង​សរសេរ និង​បាន​បង្រៀន​ដល់ ​ហ្វូង​មនុស្ស​ជាច្រើន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស មិនថា​​ជា​សិស្ស​ក្មេងៗ ឬ​មនុស្ស​ចាស់​នោះ​ឡើយ។
នៅ​ខែ​មករា​ ឆ្នាំ ២០០៧ ​Adora ​បាន​បញ្ចប់​ប្រលោមលោក​ខ្នាត​វែង​របស់​នាង ដែល​មាន​ចំណង​ជើង​ថា Yang in Disguise និង​បាន​ក្លាយ​ខ្លួន​ជា​វាគ្មិន​ដ៏​ពូកែ​ជាង​គេ​ក្នុង​ការ​ប្រកួត​អាន ​ Verizon Reads campaign និង​កែ​សម្រួល​ប្រលោម​លោក​ខ្នាត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា The Pickpocket Princess
មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ​​ នាង​បាន​បញ្ចប់​សៀវភៅ​ទី​ពីរ​​ដែល​មាន​ចំណង​ជើង​ថា Dancing Fingers ​ដែល​ជា​ការ​និពន្ធ​រួម​គ្នា​នឹង​បងស្រី​របស់​នាង Adrianna ​ដែល​ជា​តន្ត្រី​ករ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ខែ​មករា​ឆ្នាំ ២០០៩ នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​​ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៤ អាមេរិក​ដែល​មាន​ចំណងជើង​ថា​ The World’s Cleverest Child and Me ​(​កុមារ​ដែល​វ័យ​ឆ្លាត​ជាង​គេ​ក្នុង​លោក​ និង​ខ្ញុំ) របស់​ពិធី​ករ​ Mark Dolan
ខែ​កុម្ភៈ​ ២០១០ ​Adora ​ត្រូវ​បាន​អញ្ជើញ​​ទៅ​​​ថ្លែង​​ក្នុង​សន្និសីទ​ TED Conference អំពី​ការ​វិវត្តន៍​របស់​ក្មេង ​ដែល​នាង​បាន​សង្កត់​ធ្ងន់​ថា​ ក្រៅ​ពី​បង្រៀន​ដល់​ក្មេងៗ ក្នុង​នាម​ជា​គ្រូ​​ត្រូវ​​រៀន​ពី​សកម្មភាព​របស់​ក្មេង​​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ ព្រោះ​ការ​គិត​របស់​ក្មេង​អាច​ខុស​ប្លែក​ពី​មនុស្ស​ចាស់។

ចុងក្រោយ​នៅ​ថ្ងៃ​ទី​ ១៩​ តុលា ២០១០ នាង​បាន​​ចែក​រំលែក​បទពិសោធន៍​របស់​នាង​ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យ Full Sail ​ពី​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​សិក្សា​រៀន​សូត្រ។ សព្វ​ថ្ងៃ​ ក្រៅ​ពី​មាន​តួនាទី​គ្រូបង្រៀន​ដល់​កុមារ នាង​បាន​បង្រៀន​ដល់​គ្រូ​ចាស់ៗ​ជា​ច្រើន​ពី​វិធី​បង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព៕

ធ្វើយ៉ាងណាទើបអាចបង្កើតទំនុកចិត្តក្នុងទំនាក់ទំនងស្នេហារបស់អ្នក?

June 21, 2017
ភាពស្និទ្ធស្នាល​អាស្រ័យទៅលើ​ ទំនុកចិត្ត​ ។ប្រសិនបើ​អ្នក​ចង់​បាន​ភាពស្និទ្ធស្នាល​ កាន់តែ​ខ្លាំង​ជាមួយ​នឹង​ដៃគូ​របស់​ អ្នក អ្នក​ត្រូវ​បង្កើត​ទំនុកចិត្ត​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក    ​។  វា​ហាក់ដូចជា​ងាយ
ស្រួល​ខ្លាំងណាស់ ប៉ុន្តែ​អ្វី​ដែល​អាច​ធ្វើឱ្យ​អ្នក​បរាជ័យ​គឺ​ភាពភ័យខ្លាច​។ អ្នក​ខ្លាច​ក្នុង​ការបង្ហាញ ពួកគេ​ខ្លាច​នឹង​ត្រូវ​ឈឺចាប់​។ អ្វី​ដែល​មិន​សម​នឹង



​កើតមានឡើង​នៃ​ការជឿជាក់​គឺ ​៖អ្នកត្រូវការ​ការទុកចិត្ត​ព្រោះ​អ្នកខ្លាច​ការឈឺចាប់ប៉ុន្តែ​ភាពភ័យខ្លាច​របស់​អ្នក​គឺជា​អ្វី​ដែល​រារាំង​អ្នក​ពី​ការទទួលយក​ ភាពជឿជាក់​  ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការបង្កើត​ជំនឿ​ ចិត្ត​ក្នុង​ទំនាក់ទំនង​របស់​អ្នក​។
១. អ្នក​ត្រូវ​ដឹង​ថា​អ្នក​ជា​នរណា ហើយ​ត្រូវ​ប្រាកដ​ថា​ដៃគូ​របស់​អ្នកដឹង​ដូចគ្នា​ដែរ​។ចូរ​កុំ​ខ្លាច​ថា​អ្នក​ជា​នរណា​។ ជំនឿ​ចិត្ត​តែងតែរ​ហូត​ចេញពី​ដៃ​របស់​អ្នក រហូត​ទាល់តែ​អ្នក​មាន​អារម្មណ៍​ថា​មាន​ផា​សុកភាព​ចេញពី​ផ្នែក​ខាងក្នុង​មក​។ 
២. បង្កើត​ការគោរព​ចំ​ពោះ​ខ្លួនឯង​។ នៅពេល​ដែល​អ្នក​គោរព​ខ្លួនឯង​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ អ្នក​ផ្តល់​ឱ្យ​អ្នកដទៃ​នូវ​មូលហេតុ​ក្នុងការ​ជឿ​ថា​អ្នកនឹង​គោរព​ពួកគេ​ក្នុង​នាម​ជា​មនុស្ស​ដែរ​។​
៣. ចូរ​ប្រាកដ​ថា​សកម្មភាព​របស់​អ្នក​ត្រូវ​គ្នា​ជាមួយនឹង​ពាក្យ​សម្តី​របស់​ អ្នក​។នៅពេល​ដែល​ដៃគូ​របស់​អ្នក​អាច​មើលឃើញ​ថា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ដូចនឹង​ អ្វី​ដែល​អ្នក​និយាយ ទំនុកចិត្ត​នឹង​កើតមាន​ដោយ​ងាយស្រួល​។​
៤. នៅពេល​ជួប​ប្រទះ​នឹង​ភាពលំបាក​អ្វីមួយ​ក្នុង​ទំនាក់ទំនង អ្នក​ត្រូវ​ប្រឈមមុខ​និង​ដោះស្រាយ​បញ្ហា​នោះ​។ ការទុកឱ្យ​បញ្ហា​នៅ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ​នឹង​ធ្វើឱ្យ​អ្នក​បាត់បង់​ ភាព​ទុកចិត្ត​។​
៥. ចូរ​ផ្តល់​មូលហេតុ​អ្វី​មួយ​ដើម្បី​ឱ្យ​គេ​ជឿ​អ្នក​។ និយាយ​ពី​គម្រោង​របស់​អ្នក​សម្រាប់​ថ្ងៃ​អនាគត​។ ចូរ​និយាយ​ដោយ​បើកចំហរ​និង​ស្មោះត្រង់​ពីអ្វី​ដែល​អ្នក​កំពុង​ធ្វើ និង​ពេល​ដែល​អ្នក​ធ្វើ​វា​។​
៦. ចូរ​មាន​ការអត់ធ្មត់​។ តើ​អ្នក​ធ្លាប់​ឮ​នរណា​ម្នាក់​ពណ៌​នាពី​ដៃគូ​របស់​គេ​ថា​ជា​ថ្ម​ដែរឬទេ​ការអត់ធ្មត់​នឹង​នាំ​អ្នក​ទៅដល់​គោលដៅ​។​
៧. ចូរ​និយាយ​ជាមួយ​គ្នា​ពី​អ្វី​គ្រប់យ៉ាង មិនមែន​និយាយ​ត្រឹម​តែ​អ្វី​ដែល​សំខាន់​នោះ​ទេ​។​
៨.ចូរ​សម្របសម្រួល​គ្នា​នៅពេល​ដែល​ប្រឈមមុខ​នឹង​បញ្ហា​។ ដៃគូ​របស់​អ្នក​ក៏​នឹង​ធ្វើការ​ផ្លាស់ប្តូរ​ដែរ នៅពេល​ដែល​អ្នក​បង្ហាញ​ថា​អ្នកនឹង​បត់បែន​តាម​កាលៈទេសៈ​។


ដើបកំណើតដៃរន្ទះ​​

June 21, 2017
កាល ពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀង ខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។ ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់” ។រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។



ចំណែកឯនាងមេខលា ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។ បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច ។តាបសជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា “កែវនេះមានគុណភាពខ្លាំងណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់” ។នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ ។



ចំណែកឯរាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថា “ចៅឯងយករបស់នេះមកយឹតយូរពេក ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ” ។កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង ។ដើម្បីលួងចិត្តបិសាច តាបសក៏ប្រាប់ថាចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម មុននឹងចោលពូថៅទៅលើវា” ។កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។




កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ ។អាវុធនោះ ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ ។អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា “កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។


ទម្លាប់ខុសឆ្គងរបស់ពុទ្ធសាសនិកក្នុងការបញ្ជូនកុសលចំពោះជីដូនជីតា

June 21, 2017
ពុទ្ធសាសនិក​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។ដែល​ខ្ញុំ​ថា​ជា​ទង្វើ​ខុស​​នោះ​​គឺ​ខុស​ក្នុង​ពេល​យក​គ្រឿង​បង្សុកូល​ទៅ​វត្ត ពុទ្ធបរិស័ទ​តែង​ឲ្យ​លោក​អាចារ្យ​វេរ​​ដើម្បី​បញ្ជូន​គ្រឿង​បង្សុកូល​ទៅ​ដូនតា​ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។ មួយ​ទៀត​លោក​តែង​ប្រគេន​ចង្ហាន់​​ដល់​​ព្រះសង្ឃ​ ពេល​ព្រះអង្គ​សូធ្យ​ កុសលា​ធម្មា អកុសលា​ធម្មា… ដោយ​​មាន​ច្រូច​ទឹក​ផង ។ ទម្លាប់​នេះ​មិន​ថា​តែ​ពុទ្ធបរិស័ទ​ទេ​ដែល​ធ្វើ​ខុស លោក​អាចារ្យ​ក៏​ធ្វើ​ខុស​ដូចគ្នា​ដែរ ដែល​ខុស​ភាគ​ច្រើន​នោះ គឺ​មក​អំពី​លោក​អាចារ្យ​ជា​អ្នក​ណែនាំ​នោះ​ឯង ។តាម​ទម្លាប់ ពេល​ឮ​សំឡេង​ធម៌​ ​កុសលាធម្មា ចាស់ៗ​ឈូឆរ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ ខ្លះ​ច្រូច​ទឹក​ អ្នក​ខ្លះ​មិន​បាន​ច្រូច​ដោយ​​ផ្ទាល់​ក៏​ត្រូវ​កាន់​ដៃ ឬ​ប៉ះ​ជើង​ត​គ្នា​ជាមួយ​​អ្នក​ដែល​បាន​កាន់​ទឹក​ច្រូច​នោះ សន្មត​​ថា​បាន​ច្រូច​ដែរ ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ ដោយ​ត្រឹមត្រូវ​គឺ​គួរតែ​ត្រងត្រាប់​ស្ដាប់​ព្រះធម៌​​ដោយ​យក​ចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​សទ្ធា​យ៉ាង​មុតមាំ​ចំពោះ​ព្រះធម៌​នោះ ។ ការ​ប្រគេន​ចង្ហាន់​ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​លែង​បាន​ស្ដាប់​ព្រះធម៌ ព្រះសង្ឃ​សូធ្យ​​តែ​ព្រះអង្គ​ឯង មិន​មាន​អ្នក​ស្ដាប់​ ហើយ​ព្រះសង្ឃ​​នោះ​ក៏​ត្រូវ​អាបត្តិ​ព្រោះ​សូធ្យ​ធម៌​អត់​អ្នក​ស្ដាប់​នោះ​ឯង ។ដូច្នេះ​ការ​វេរ​ចង្ហាន់​តាម​អាចារ្យ ការ​ប្រគេន​ចង្ហាន់​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ​នោះ​មិន​ត្រឹមត្រូវ ហើយ​មិន​បាន​​កុសល​​សោះ ។ ការធ្វើ​បុណ្យ​បាន​កុសល​​នោះ គឺ​ការ​ស្ដាប់​ធម៌​ដោយ​​សង្រួម,​ ដោយ​យក​ចិត្ត​ទុកដាក់ មិន​រំខាន​ដល់​ការសូធ្យ​ធម៌​របស់​ព្រះសង្ឃ មិន​រំខាន​ដល់​អ្នក​​ដទៃ​ក្នុង​ពេល​ព្រះសង្ឃ​សម្ដែង​ធម៌​ ។ ព្រោះ​អ្វី ? ព្រោះ​​​អាហារ​ដែល​ប្រគេន​ដល់​ព្រះសង្ឃ​មិន​អាច​ឲ្យ​អាហារ​ទាំង​នោះ​បាន​​ទៅ​ដល់​ដូនតា​ដោយ​អាហារ​ទាំង​​ដុំៗ​នោះ ឬ​បរិភោគ​អាហារ​ទាំង​នោះ​បាន​ឡើយ ។ ​យើង​បញ្ជូន​បាន​ត្រឹមតែ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដោយ​អាហារ​ចំពោះ​ព្រះសង្ឃ និង​កុសល​ដែល​យើង​បាន​ត្រងត្រាប់​ស្ដាប់​នូវ​ព្រះធម៌​ប៉ុណ្ណោះ ។ចុះ​អ្វី​ជា​​ប្រតិបត្តិ​​ត្រឹមត្រូវ ? គឺ​យើង​គួរ​ស្ដាប់​ធម៌​ដោយ​យក​ចិត្ត​ទុកដាក់​ ស្ដាប់​ចប់​សឹម​ក្រោក​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ប្រគេន​រួច​ចាប់ផ្ដើម​ឧទ្ទិស​បុណ្យ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដល់​ញាតិមិត្ត​ ដូនតា ទេព្ដា ​​ប្រេត អសុរកាយ​ និង​សត្វតិរច្ឆាន​ទាំងឡាយអ្នក​ទាំងឡាយ​នោះ​អនុមោទនា​យក​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​ដោយ​ពាក្យ​ថា​សាធុ​នោះ​​ហើយ ក៏​បាន​ទទួល​នូវ​ចំណែក​បុណ្យ​​ដែល​យើង​បាន​ធ្វើ​ទាំង​នោះ បុណ្យ​ទាំង​នោះ​ក៏​មិន​បាត់​បង់​អំពី​ខ្លួន​របស់​យើង​ ប៉ុន្តែ​ក៏​បាន​បុណ្យ​កុសល​ថែម​ទៀត​ព្រោះ​តែ​ចំណែក​បុណ្យ​ដែល​យើង​​បាន​ចែក​ឲ្យ​អ្នក​ទាំង​នោះនេះ​ទើប​ជា​ហេតុផល​ក្នុង​ព្រះពុទ្ធសាសនា ។


ហេតុនេះ​ហើយ យើង​ជា​ពុទ្ធសាសនិក ជា​អ្នក​ដែល​ជឿជាក់​លើ​ព្រះពុទ្ធសាសនា គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនាគួរ​ស្គាល់​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឡូកឡំ​ជាមួយ​សាសនា​ដទៃ​​ដែល​មិន​សម​​ហេតុផល នេះ​ទើប​ហៅ​ថា​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ ។ខ្ញុំ​បាន​សូម​លើក​យក​ហេតុផល​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ បើ​ការយល់​របស់​ខ្ញុំ​នៅ​មាន​ការខ្វះខាត សូម​លោកអ្នក​ដែល​មាន​ប្រាជ្ញា​ជួយ​កែតម្រូវ​​និង​បំពេញ​ដើម្បី​ជា​ការរួម​ចំណែក​លើក​កម្ពស់​ដល់​ព្រះពុទ្ធ​សាសនា​ដ៏​ល្អ​ផូរផង់​​​​នេះ ឲ្យ​បាន​គងវង់​យូរ​អង្វែង​តទៅ​អើយ ។

ឃើញសន្តានចិត្តនិស្សិតស្រុកគេ ចំពោះជនអនាថា គួរឲ្យកោតសរសើរមែន ចុះស្រុកយើងវិញ?

June 21, 2017
លោកតា​វ័យ ៧៣ ឆ្នាំ ម្នាក់ ដែល​ពុំ​ត្រូវបាន​ក្រុមគ្រួសារ​មើលថែដិតដល់ បានទទួល​ការយកចិត្តទុកដាក់ និង​ផ្តល់​អាហារ​ពី​និស្សិតមួយ​ក្រុម បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​គាត់​កំពុង​រំកិល​ខ្លួន​នៅលើ​កៅអី​រុញ​តូច​មួយ​ជាប់​នឹង​គូទ ហើយ​ពួកគេ​ក៏បាន​ស្នើសុំ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត មេត្តាជួយ​គាត់ ក៏​ដូ​ជា​ចែករំលែក​ព័ត៌មាន​នេះ​បាន​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជួយ​លោកតា​ផង​!! ។


និស្សិត​ស្រីៗ​វ័យក្មេងទាំងនេះ បាន​សរសេរ​ចែករំលែក​នៅ​ទ័​ព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​ថាៈ «​ពួកយើង​ទទួលបាន​កិច្ចការងារ​​មួយ​ពី​គ្រូ​របស់​យើង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា Rizal ដើម្បី​ជួយ​ដល់​ជនអនាថា ។ ហើយ​គ្រូ​បាន​ប្រាប់​ពួកយើង​ឲ្យ​ចេះ​មើល​មនុស្ស​ដែល​ពួកយើង​គួរ​ចង់​ជួយ ។ ទីបំផុត ពួកយើង​បាន​រកឃើញ​មនុស្ស​គួរ​ចង់​ជួយ គឺ​លោកតា​អាយុ ៧៣ ឆ្នាំ ម្នាក់ ព្រោះតែ​បច្ចុប្បន្ននេះ គាត់​កំពុង​ស្វែង​រកលុយ​ដើម្បី​បន្តដំណើរ​ជីវិត ដោយ​ពឹង​លើ​កៅអី​រុញ​តូច​មួយ​ប៉ុណ្ណោះ ។ លោកតា​បាន​ប្រាប់​ពួកយើង​ថា លោក​មានឈ្មោះ Tatay Roberto មកពី​ទីក្រុង Meycauayan, ខេត្ត Bulacan ប្រទេស​ហ្វីលីពីន ។ លោកតា​បាន​ឲ្យ​ពួកយើង​ដឹង​ទៀតថា លោក​តាម​ប្រពន្ធ និង​កូនៗ​ដូច​គេ​ដូច​ឯង ប៉ុន្តែ កូនៗ​របស់គាត់​បាន​មានគ្រួសារ​រៀងៗ​ខ្លួន​អស់ហើយៗ ពួកគេ​ពុំដែល​នឹកគិត​អំពី​រូបគាត់​នោះទេ ។ យ៉ាងណាក៏ដោយចុះ ពួកយើង​ពុំមាន​ឱកាស​សួរនាំច្រើន​បានដឹង​ពី​សុខភាព​របស់គាត់​ទេ ប៉ុន្តែ ពួកយើង​គិតថា លោកតា Roberto មិនមាន​សុខភាព​ល្អ​ទេ ។ នោះ​ជា​ហេតុផល ដែល​សព្វថ្ងៃនេះ គាត់​កំពុង​រស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង ។ ហេតុដូច្នេះ ពួកយើង​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋ​អំណាច​ក្នុង​តំបន់ មេត្តាជួយ​ផ្តល់នូវ​មធ្យោបាយ​ដល់​លោកតា អាច​រកប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវិត​ប្រចាំថ្ងៃ​បាន​សមរម្យ​ផង ដែល​យ៉ាងហោចណាស់ ក៏​ផ្តល់​ឲ្យ​គាត់​នូវ​ទីជម្រក​មួយ​អាច​គេច​ផុតពី​កំដៅថ្ងៃ ទឹកភ្លៀ
 
Copyright © Mother of Sharing . Designed by OddThemes & VineThemes