លោកតាវ័យ
៧៣ ឆ្នាំ ម្នាក់ ដែលពុំត្រូវបានក្រុមគ្រួសារមើលថែដិតដល់
បានទទួលការយកចិត្តទុកដាក់ និងផ្តល់អាហារពីនិស្សិតមួយក្រុម
បន្ទាប់ពីពួកគេប្រទះឃើញគាត់កំពុងរំកិលខ្លួននៅលើកៅអីរុញតូចមួយជាប់នឹងគូទ
ហើយពួកគេក៏បានស្នើសុំអ្នកលេងអ៊ីនធើរណេត មេត្តាជួយគាត់
ក៏ដូជាចែករំលែកព័ត៌មាននេះបានដល់សប្បុរសជនទាំងក្នុង
និងក្រៅស្រុកជួយលោកតាផង!! ។
និស្សិតស្រីៗវ័យក្មេងទាំងនេះ
បានសរសេរចែករំលែកនៅទ័ព័រហ្វេសប៊ុករបស់ពួកគេថាៈ «ពួកយើងទទួលបានកិច្ចការងារមួយពីគ្រូរបស់យើង
ដែលជាផ្នែកមួយនៃការប្រារព្ធទិវា Rizal ដើម្បីជួយដល់ជនអនាថា
។ ហើយគ្រូបានប្រាប់ពួកយើងឲ្យចេះមើលមនុស្សដែលពួកយើងគួរចង់ជួយ ។
ទីបំផុត ពួកយើងបានរកឃើញមនុស្សគួរចង់ជួយ គឺលោកតាអាយុ ៧៣ ឆ្នាំ ម្នាក់
ព្រោះតែបច្ចុប្បន្ននេះ គាត់កំពុងស្វែងរកលុយដើម្បីបន្តដំណើរជីវិត
ដោយពឹងលើកៅអីរុញតូចមួយប៉ុណ្ណោះ ។ លោកតាបានប្រាប់ពួកយើងថា លោកមានឈ្មោះ Tatay
Roberto មកពីទីក្រុង Meycauayan, ខេត្ត
Bulacan ប្រទេសហ្វីលីពីន ។ លោកតាបានឲ្យពួកយើងដឹងទៀតថា
លោកតាមប្រពន្ធ និងកូនៗដូចគេដូចឯង ប៉ុន្តែ
កូនៗរបស់គាត់បានមានគ្រួសាររៀងៗខ្លួនអស់ហើយៗ
ពួកគេពុំដែលនឹកគិតអំពីរូបគាត់នោះទេ ។ យ៉ាងណាក៏ដោយចុះ ពួកយើងពុំមានឱកាសសួរនាំច្រើនបានដឹងពីសុខភាពរបស់គាត់ទេ
ប៉ុន្តែ ពួកយើងគិតថា លោកតា Roberto មិនមានសុខភាពល្អទេ ។
នោះជាហេតុផល ដែលសព្វថ្ងៃនេះ គាត់កំពុងរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង ។
ហេតុដូច្នេះ ពួកយើងក៏សូមអំពាវនាវដល់រដ្ឋអំណាចក្នុងតំបន់ មេត្តាជួយផ្តល់នូវមធ្យោបាយដល់លោកតា
អាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃបានសមរម្យផង
ដែលយ៉ាងហោចណាស់ ក៏ផ្តល់ឲ្យគាត់នូវទីជម្រកមួយអាចគេចផុតពីកំដៅថ្ងៃ
ទឹកភ្លៀ

Post a Comment